Credit: YRDP
ដោយ៖ គោល សិលា
ដៃស្តាំកាន់ម៉ៅ(Mouse) បង្វិលចុះបង្វិលឡើង ភ្នែកទាំងគូកំពុងសម្លឹងមើលកុំព្យូទ័រដើម្បីប្រមាញ់រកព័ត៌មានមិនពព្រិចភ្នែក យុវជន វណ្ណ ប៊ុនណា បានបង្ហើរពាក្យមួយឃ្លាថា "ព័ត៌មានតាមកញ្ចក់ទូរទស្សន៍សព្វថ្ងៃ មិនសូវមានអព្យាក្រឹតទេ ដូច្នេះមានតែការស្វែងរកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណេតទេ ដែលអាចឱ្យខ្ញុំដឹងពីរឿង បញ្ហាសង្គមបានច្រើន"។ កំពុងសិក្សាជំនាញការអភិវឌ្ឍនៅសាកលវិទ្យាល័យកម្ពុជា និស្សិត ប៊ុនណា បានបន្តទៀតថា នាពេលបច្ចុប្បន្ន បណ្តាញសារព័ត៌មានដែលយុវជននេះចូលចិត្ត គឺកម្មវិធីវិទ្យុអាស៊ីសេរី(RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA)ជាដើម ព្រោះរាល់ព័ត៌មានដែលបានផ្សាយ សុទ្ធសឹងតែបានបង្ហាញពីបញ្ហាសង្គម និងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ បាននិយាយពីផលលំបាករបស់ពួកគាត់ ដូចជាការរំលោភដីធ្លីជាដើម។ យុវជនរូបនេះបានរិះគន់បណ្តាញសារព័ត៌មានមួយចំនួនថា "ខ្ញុំហាក់បីដូចជាគ្មានជំនឿទុកចិត្ត ហើយមិនសូវចំណាយពេលវេលាច្រើនក្នុងការតាមដានព័ត៌មានរដ្ឋ(វិទ្យុ ទូរទស្សន៍)ទេ ព្រោះព័ត៌មានក្នុងទូរទស្សន៍ វិទ្យុរបស់រដ្ឋបានផ្សព្វផ្សាយតែចំណុចល្អរបស់រដ្ឋាភិបាល ហើយមិនសូវបង្ហាញនូវបញ្ហាសង្គមបានច្រើនឡើយ"។ Read more...