Wednesday 28 May 2014

ក្តីកង្វល់របស់យុវជន ទៅលើការទទួលបានព័ត៌មាន



Credit: YRDP
ដោយ៖ គោល សិលា

ដៃ​ស្តាំ​កាន់ម៉ៅ(Mouse) បង្វិល​ចុះ​បង្វិល​ឡើង ភ្នែក​ទាំង​​​គូ​​​កំពុង​​សម្លឹង​​មើល​​កុំព្យូទ័រ​​ដើម្បី​​ប្រមាញ់​រក​ព័ត៌មាន​​មិន​ពព្រិច​ភ្នែក យុវជន វណ្ណ ប៊ុនណា បាន​បង្ហើរ​ពាក្យ​មួយ​ឃ្លា​ថា "ព័ត៌មាន​​​​តាម​​កញ្ចក់​ទូរទស្សន៍​សព្វថ្ងៃ មិន​សូវ​មានអព្យាក្រឹត​ទេ ដូច្នេះ​​​​មាន​​តែ​ការ​ស្វែង​រក​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីន​ធឺណេត​​ទេ ដែល​​​​​​អាច​​ឱ្យ​ខ្ញុំ​​ដឹង​​ពី​រឿង បញ្ហា​សង្គម​បាន​ច្រើន"។ កំពុង​​សិក្សា​ជំនាញ​ការ​អភិវឌ្ឍ​នៅ​សាកល​​វិទ្យាល័យ​​​កម្ពុជា និស្សិត ប៊ុនណា ​បាន​បន្ត​ទៀត​ថា​ នា​​ពេល​​បច្ចុប្បន្ន បណ្តាញ​សារព័ត៌មាន​ដែល​យុវជន​​​នេះ​​​ចូល​ចិត្ត គឺ​​​កម្មវិធីវិទ្យុអាស៊ីសេរី(RFA) និង​វិទ្យុ​​សំឡេង​សហរដ្ឋ​អាមេរិក(VOA)ជាដើម ព្រោះ​រាល់​ព័ត៌មាន​​​ដែល​បាន​​​ផ្សាយ សុទ្ធ​សឹង​​តែបានបង្ហាញពី​បញ្ហា​សង្គម និង​បាន​ផ្តល់​ឱកាស​ឱ្យ​​ប្រជាពលរដ្ឋ បាន​និយាយ​ពី​ផល​លំបាក​របស់​​ពួក​​​​គាត់ ដូច​ជា​ការរំលោភដីធ្លីជាដើម។ យុវជន​រូប​នេះ​​បាន​រិះគន់​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​ថា "ខ្ញុំហាក់​បីដូចជា​គ្មាន​​​​ជំនឿ​ទុក​ចិត្ត ហើយ​មិន​សូវ​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​តាម​ដាន​ព័ត៌មានរដ្ឋ(វិទ្យុ ទូរទស្សន៍)ទេ ព្រោះ​ព័ត៌មាន​ក្នុង​ទូរទស្សន៍ វិទ្យុ​របស់​រដ្ឋ​បាន​ផ្សព្វ​ផ្សាយ​តែ​ចំណុច​ល្អ​របស់​រដ្ឋាភិបាល ហើយ​​មិន​សូវ​បង្ហាញ​នូវ​បញ្ហា​សង្គម​បាន​ច្រើន​ឡើយ"។ Read more...