លោក Sun Yun Ye គឺជាអតីតនាយករដ្ឋមន្ត្រី ជាអ្នកសេដ្ឋកិច្ច និងជាវិស្វករ កើតនៅចិនដីគោក។ លោកធ្វើជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៧៨-១៩៨០។ លោកបានបន្សល់ពាក្យប្រដៅចំនួន១២ ប្រយោគសម្រាប់ជាសំពាយជីវិតកូនៗរបស់ខ្លួនដែលល្បីទូទាំងពិភពលោកនេះ។ ប្រយោគទាំងនេះមានអត្ថន័យជ្រាលជ្រៅជ្រួតជ្រាប និងចង់ស្រក់ទឹកភ្នែក។…កូនជាទីស្រឡាញ់ ! ពុកគ្មានអ្វីទុកឲ្យកូនក្រៅពីពាក្យបណ្តាំទាំង១២ប្រយោគនេះ៖
រូបតំណាង |
១.ជីវិតមនុស្សមិនទៀតទាត់ទេកូន! មិនមានអ្នកណាបានដឹងថា ខ្លួនត្រូវស្លាប់ពេលណា? និងស្លាប់របៀបណានោះទេ ?… ដូចនេះធ្វើអំពើបុណ្យឲ្យច្រើនគឺជាការចាំបាច់។(កំណើតថ្មី)
២.មានតែពុក និងម៉ែទេ ដែលនិយាយប្រដៅកូននូវពាក្យទាំងអស់នេះ ពីព្រោះថា នៅលើលោកនេះគ្មានអ្នកណាប្រដៅកូនៗល្អជាងសម្ដីពុកម៉ែទេ។ ពាក្យបណ្តាំទាំងនេះ គឺជាលទ្ធផល ដែលចេញមកពីបទពិសោធន៍ញើស ឈាម និងទឹកភ្នែក របស់ពុកផ្ទាល់ ។ វានឹងជួយកូនៗឲ្យជៀសផុតពីការភាន់ច្រឡំ ខាតពេលវេលា ក្នុងមាគ៌ាឆ្ពោះទៅអនាគតរបស់កូនៗ។(ដកស្រង់ពីកាសែតកំណើតថ្មី)
៣.បើមានមនុស្សណាមួយប្រាស្រ័យនឹងកូនៗ មិនបានល្អ កុំរវល់នឹងពួកគេនាំឲ្យតែខាតពេលវេលាទេ ។ គ្មានអ្នកណាត្រូវធ្វើល្អនឹងយើង ក្រៅពីពុកម៉ែទេនៅលើលោកនេះ ។
៤.ល្បែងរលាយទ្រព្យ។ ស្រីរលាយកិត្តិយស។ បារី និងសុរារលាយរាងកាយ។ គ្រឿងញៀនរលាយជីវិត។
៥.ពុំមានមនុស្សណាដែលមិនអាចជំនួសបាននោះទេ។ ពុំមានវត្ថុណា ដែលមិនអាចប្តូរថ្មីបាន។ បើមានមនុស្សណាដែលខ្លួនស្រឡាញ់មិនចង់ដើរអស់ដំណើរផ្លូវជីវិតនឹងកូន ឬមួយក៏គេស្លាប់ចោលកូនត្រូវចងចាំថា វាមិនមែនជារឿង “មេឃរលំ ភ្នំរលាយ! ” នោះទេ។
៦.ជីវិតមនុស្សខ្លីណាស់ បើខ្លួនចេះតែខ្ជះខ្ជាយពេលវេលា កូននឹងបាត់បង់អស់ហើយ។ ដូចនេះបើចេះស្រឡាញ់ជីវិត គឺត្រូវស្វែងរកសេចក្តីសុខ ការសប្បាយឲ្យបានច្រើនសម្រាប់ជីវិតតាមផ្លូវល្អ។
៧.នៅលើលោកនេះមិនមានសេ្នហាអមតៈទេ !… ស្នេហាវាគ្រាន់តែជាអារម្មណ៍មួយគ្រា ។ អារម្មណ៍នេះទៅតាមពេលវេលា វានឹងរលាយសាបបាត់ទៅ ទៅតាមស្ថានភាព និងកាលៈទេសៈ ហើយប្រែប្រួលផ្លាស់ប្តូរបាត់ទៅ។
៨.ទោះបីជាមានមនុស្សច្រើននៅលើលោកនេះរៀនតិច តែជោគជ័យ និងល្បីឈ្មោះ នោះគឺដោយសារតែគេសំណាង ។ ប៉ុន្តែមិនមែនមានន័យថា មិនចាំបាច់រៀនច្រើន ដើម្បីទទួលជោគជ័យនោះទេ។
៩.អំណាច បុណ្យសក្តិ មិនអាចស្មើរកេរ្តិ៍ឈ្មោះ និងកិត្តិយសបានទេ។ រៀនស្គាល់តម្លៃនៃវត្ថុរូបិយ និងអរូបិយ… កុំរៀនដឹងវត្ថុនោះមានតម្លៃប៉ុន្មានដុល្លារ?
១០.កូនៗអាចរក្សាពាក្យសម្ដីនឹងមនុស្សម្នាជុំវិញខ្លួន។ តែកុំរំពឹងថា គេឯងនឹងរក្សាពាក្យសម្ដីនឹងកូនៗ។ កូនៗអាចធ្វើអំពើល្អឲ្យមនុស្សម្នាបាន។ តែកុំរំពឹងថា គេឯងនឹងធ្វើអំពើល្អដាក់កូនៗវិញនោះ។
១១.មានមនុស្សទិញឆ្នោត២០ ដល់់៣០ឆ្នាំ តែនៅតែក្រ។ នេះបញ្ជាក់ថា ចង់មានត្រូវចេះសន្សំ និងចេះរកស៊ីទៅ។
១២.ការជួបជុំគ្រួសារ ប្តីប្រពន្ធ បងប្អូន កូនក្មួយ គឺសុទ្ធតែជាភព្វនិស្ស័យ។ មិនថា យើងបាននៅក្បែរគ្នារយៈពេលប៉ុន្មាននោះទេ ត្រូវចេះបង្កើតពេលវេលាល្អៗដាក់គ្នា ពីព្រោះជាតិក្រោយក៏យើងគ្មានឱកាសនឹងជួបគ្នាបានម្តងទៀតបានដែរ៕
ដកស្រង់ចេញពី: គណនី Facebook របស់ព្រឹទ្ធបុរសសាលាតេជោសេែនកិច្ចការរដ្ឋាភិបាលនិងទំនាក់ទំនងអន្តរជាតិ។
No comments:
Post a Comment