Friday 27 August 2021

តើមូលហេតុអ្វី បានជាប្រទេសប្រជាធិបតេយ្យបន្តផ្ដល់ជំនួយដល់កម្ពុជា?

 


បណ្ដាប្រទេសប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសអភិវឌ្ឍន៍មួយចំនួនទៀត រួមទាំងអង្គការសហប្រជាជាតិផង នៅតែបន្តផ្ដល់ជំនួយដល់កម្ពុជា បើទោះបីជាបណ្ដាប្រទេសទាំងនោះបានរិះគន់រដ្ឋាភិបាលឯកបក្សថា ជារដ្ឋាភិបាល ដែលបានកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវ រំលោភសិទ្ធិមនុស្ស និងដើរឃ្លាតចាកពីគន្លងប្រជាធិបតេយ្យជាដើម។ វេទិកាអ្នកស្ដាប់អាស៊ីសេរី ៖តើមូលហេតុអ្វីបានជាប្រទេសប្រជាធិបតេយ្យបន្តផ្ដល់ជំនួយដល់កម្ពុជា? វាគ្មិន៖ លោក គល់ បញ្ញា ជាទីប្រឹក្សាអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែល COMFREL លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការនិងសន្តិភាព (CICP)

ចូលទស្សនានិងស្តាប់នៅទីនេះ


Friday 2 July 2021

As US-China Rivalry Grows, Will Cambodia’s Tragedy Return?


 
Cambodia has been increasingly seen as a centre point of the US-China competition for influence in Southeast Asia. The recent allegation of China’s potential military presence in Cambodia is a critical point to test the Kingdom’s resilience and capability in navigating contemporary international politics of great power rivalry. Amid the US-China geopolitical competition, the issue of the Ream Naval base seems to be a matter of great concern that can trap Cambodia in the middle of great powers’ geopolitical and geostrategic struggle, potentially turning it into a battlefield.

Monday 3 May 2021

Myanmar Crisis to Pose Challenges for Cambodia’s ASEAN Chairmanship 2022

 Vann Bunna*

Cambodia is expected to assume the annually rotating chair of the Association of Southeast Asian Nations (ASEAN) in 2022 for the third time since it joined the regional bloc in 1999. The political crisis in Myanmar will pose great challenges for Cambodia as an ASEAN chair in 2022 if the issue cannot be solved timely under Brunei’s ASEAN chairmanship this year.

Myanmar military staged a coup and seized power from the democratically elected government on February 1, 2021. It detained the country’s de facto leader Aung San Suu Kyi and other senior members of the ruling National League for Democracy (NLD).

Friday 30 April 2021

តើមានសេណារីយ៉ូអ្វីខ្លះក្នុងការដោះស្រាយវិបត្តិភូមា?

 

ដោយ វណ្ណ ប៊ុនណា

វិបត្តិនយោបាយកំពុងទាញទម្លាក់ប្រទេសភូមាឲ្យផុងធ្លាប់ជ្រៅក្នុងស្ថានភាពវឹកវរធ្ងន់ធ្ងរ។ ទោះមានការថ្កោលទោស និងដាក់ទណ្ឌកម្មពីសហគមអន្តរជាតិយ៉ាងណាក្តី ក៏ពួកយោធាហាក់មិនបានបន្ធូរដៃក្នុងការប្រើធម៌ក្តៅដើម្បីបង្ក្រាបក្រុមបាតុករនោះទេ។ ជាក់ស្តែង គិតត្រឹមថ្ងៃទី១៣មេសា មានបាតុករយ៉ាងហោច ៧១០នាក់បានស្លាប់ ដោយការបាញ់រះ និងផ្លោងគ្រាប់រ៉ូកែតរបស់ពួកកងទ័ព និងមានអ្នកត្រូវបានចាប់ខ្លួនបានកើនឡើងរហូតដល់ ៣០៨០នាក់។ ប្រជាពលរដ្ឋជាច្រើននាក់ទៀត បានរត់ភៀសខ្លួនទៅកាន់ប្រទេសថៃនឹងឥណ្ឌាថែមទៀត។

Friday 16 April 2021

Hello VOA៖ អន្តរាគមន៍​អាស៊ាន​ក្នុង​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​ភូមា


បាតុកម្ម​មហាជន​ទូទាំង​ប្រទេសភូមា បាន​កើតមាន​ជារៀងរាល់​ថ្ងៃ ចាប់តាំងពី​ក្រុមយោធា​ធ្វើ​រដ្ឋ​ប្រហារ ចូល​មក​កាន់​អំណាច​ដោយ​ប្រើ​ច្បាប់​សឹកមក។ យ៉ាងណា​ក៏ដោយ បណ្ដារដ្ឋ​រួម​សមាគម​ប្រជាជាតិ​អាស៊ីអគ្នេយ៍​ជាមួយ​ភូមា​​មាន​គោលជំហរ និង​ផល​ប្រយោជន៍​ផ្សេងៗ​ពីគ្នា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​​ចាត់​វិធាន​ធ្វើ​អន្តរាគមន៍​ក្នុង​​សំឡេង​​តែ​មួយ​របស់​អាស៊ាន​​ជួយ​សម្រុះ​សម្រួល​បញ្ចៀស​អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ​ជាង​នេះ។ លោក វណ្ណ ប៊ុនណា ​អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្ដិភាព បាន​​ចូលរួម​​ជា​​វាគ្មិន​​ជជែក​​អំពី​​បញ្ហា​នេះ​ ក្នុង​​កម្មវិធី​ Hello VOA ចាក់​ផ្សាយ​​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២១ ដែល​​មាន​​លោក អូន ឆេងប៉រ ជា​​អ្នក​សម្រប​​សម្រួល៕

សូមចុចស្តាប់នៅទីនេះ